ភ្នំពេញ៖ សប្ដាហ៍ចុងខែមិថុនា និងដើមខែកក្កដា ឆ្នាំ២០២៣ មានភ្ញៀវទេសចរចេញដើរកម្សាន្តជាង ៣០ម៉ឺននាក់ ដែលមានតំបន់ទេសចរណ៍ ៧កន្លែងក្នុងស្រុក ចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣។
ចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ មានភ្ញៀវសរុបមានចំនួន ៣០៦,៥២៤នាក់ ក្នុងនោះភ្ញៀវជាតិ ២៧៣,០៥៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៣,៤៦៩នាក់។ បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
នៅក្នុងរបាយការណ៍បានបញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៦៥,៨៧២នាក់
* ខេត្តបាត់ដំបង ៤២,៤៧៣នាក់
* ខេត្តសៀមរាប ៣១,៦៣៤នាក់
* រាជធានីភ្នំពេញ ៣១,៤២៤នាក់
* ខេត្តកំពត ២៨,៨៥១នាក់
* ខេត្តកំពង់ស្ពឺ ១៥,០៤៩នាក់
* ខេត្តកែប ១២,៣២៦នាក់។
បើតាមរបាយការណ៍ដដែល បានបន្ថែមថា ចំនួនភ្ញៀវទេសចរខាងលើ មានការកើនឡើងប្រមាណ ៣.៧៨% ធៀបនឹងសប្តាហ៍កន្លងមក។
គូសបញ្ជាក់ថា រយៈពេល៦ខែ ឆ្នាំ២០២៣នេះ ភ្ញៀវទេសចរក្នុងស្រុកសរុបមានចំនួនប្រមាណ ១១.១លាននាក់ កើនឡើងប្រមាណ ៧៥% ធៀបនឹងឆ្នាំ២០២២៕
ដោយ៖ មឿន ឌីណា (Moeun Dyna)