Register Already an agent ? Login

ក្នុងឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជាបានប៉ាន់ស្មានឡើងវិញថានឹងសម្រេចបានកំណើនអត្រា៥,៦% ប៉ុន្តែអាចប្រែប្រួល

ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជាបានប៉ាន់ស្មានឡើងវិញថានឹងសម្រេចបានកំណើនអត្រា៥,៦% ក្នុងឆ្នាំ២០២៣ ប៉ុន្តែអនុវិស័យគាំទ្រកំណើនមានការប្រែប្រួលនឹងការរំពឹងទុកកាលពីដើមឆ្នាំ។ បើយោងតាមក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៤។

អនុវិស័យកាត់ដេរត្រូវវានប៉ាន់ស្មានថាមានកំណើនថមថយខ្លាំង ខណះដែលអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងសេវាកម្មគាំទ្រផ្សេងទៀត ត្រូវបានវាយតម្លៃឡើងវិញថានឹងសម្រេចបានកំណើនខ្ពស់ជាងការរំពឹងទុក។ បើតាមការបញ្ជាក់ នៅក្នុងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៤។

ជាក់ស្តែង, ការថមថយនៃអនុវិស័យ កាត់ដេរនេះ បណ្តាលមកពីការធ្លាក់ចុះតម្រូវការជាសកល ជាពិសេស ពីប្រទេសដៃគូពាណិជ្ជកម្ម ដូចជា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ខណៈដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ នៅបន្តរក្សាកំណើនរឹងមាំ ដូចការរំពឹងទុក ដោយសារសក្តានុពលខ្ពស់នៃសកម្មភាពផលិតកម្មបម្រើឱ្យការនាំចេញមួយចំនួន រួមមាន គ្រឿងបង្គុំសូឡា, កង់ និងសំបកកង់, ព្រមទាំងផលិតកម្មបម្រើឱ្យតម្រូវការក្នុងស្រុក ជាពិសេស ផលិតកម្មចំណីអាហារ និងភេសជ្ជៈ និងឧស្សាហកម្ម ងឡើងយានយន្ត ជាដើម។

អនុវិស័យសំណង់ និងអចលនទ្រព្យ នៅបន្តកំណើនវិជ្ជមានបាប ដោយសារការបន្តធ្លាក់ចុះ សកម្មភាពសំណង់ និងចរន្តទិញ-លក់លំនៅឋានថ្លៃខ្ពស់ ប៉ុន្តែត្រូវបានប៉ះប៉ូវដោយកំណើនសកម្មភាពសំណង់ និង ចរន្តទិញ-លក់លំនៅឋានថ្លៃទាប ក៍ដូចជាសំណង់ក្នុងវិស័យឧស្សាហកម្មនិងសេវាកម្ម។

វិស័យកសិកម្មនៅបន្តរក្សា កំណើនវិជ្ជមាន ប៉ុន្តែមានការកើនឡើងទាបជាងការរំពឹងទុក ដោយសារការថមថយនៃអនុវិស័យដំណាំ ជាពិសេស ស្រូវវស្សា បណ្តាលមកពីកត្តាអាកាសធាតុ និងការថមថយនៃអនុវិស័យចិញ្ចឹមសត្វ ដូចជា ផលិតកម្មជ្រូក និងភាពមាន កម្រិតនៃសមត្ថភាពក្នុងការប្រកួតប្រជែងជាមួយនឹងការនាំចូលពីក្រៅប្រទេស ។

យ៉ាងណាមិញ កំណើនក្នុងឆ្នាំ ២០២៣ ត្រូវបានជំរុញដោយការកើនឡើងខ្ពស់ជាងការរំពឹងទុកនៃអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន (វិស័យទេសចរណ៍) គាំទ្រដោយការកាត់បន្ថយរបាំងធ្វើដំណើរជាអតិបរមាក្នុងកម្រិតសកល នឹងអនុវិស័យគាំទ្រផ្សេងទៀត ដូចជា អនុវិស័យ ដឹកជញ្ជូន និងអនុវិស័យលក់ដុំ-រាយ ជាដើម។

បន្ថែមលើនេះ ការប្រារព្ធកីឡាស៊ីហ្គេម និងអាស៊ានប៉ារាំហ្គេមក្នុងឆ្នាំនេះ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់កម្ពុជា នឹងទាក់ទាញទេសចរអន្តរជាតិ មកកម្ពុជាបន្ថែមទៀត។ ការបន្ត កើតឡើងនៃទេសចរអន្តរជាតិនេះ និងការបន្តអនុវត្តវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ជាពិសេស ការដាក់ ចេញផ្លូវកញ្ចប់អន្តរាគមន៍សម្រាប់គ្រួសារងាយរងហានិភ័យ ក៏បង្កើតផលជះវិជ្ជមានទៅលើអនុស័យផ្សេងទៀតផង ដែរ ជាពិសេស សកម្មភាពប្រើប្រាស់ក្នុងស្រុក ក៍ដូចជាសេវាកម្មគាំទ្រផ្សេងទៀត។

សម្រាប់ឆ្នាំ ២០២៤, សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦ ដោយសារការរំពឹងទុកការត្រឡប់ទៅរកភាព ល្អប្រសើរឡើងវិញនៃតម្រូវការខាងក្រៅ និងការងើបឡើងវិញនៃទំទុកចិត្តវិនិយោគ និងពាណិជ្ជកម្ម ស្របពេលដែល សកម្មភាពធុរកិច្ចក្នុងស្រុក នៅបន្តរក្សាបាននូវនិន្នាការកំណើតល្អជាវិជ្ជមាន។

ទន្ទឹមនេះ ការអនុវត្ត“ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ថាន និងជំរុញកំណើឲសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាព សម្រាប់ឆ្នាំ២០២១-២០២៣ ក្នុងរយៈពេលបុំន្មានឆ្នាំកន្លងមក បាននិងកំពុងជួយស្តារវិស័យចន្ទល់កំណើខដែលមានស្រាប់ និងជំរុញការអភិវឌ្ឍដល់វិស័យសក្តានុពលថ្មីៗ រួមមាន ការអភិវឌ្ឍសហក្រាសព្វគួច និងមធ្យម, អនុវិស័យកម្មន្ត សាលមិនមែនកាត់ដេរ ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមីជីថល និងបៃកង។

ជាពិសេស រួមចំណែកពង្រឹងនូវ មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ (Foundation for Developmet) សំដៅបន្តធ្វើការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ ដើម្បី លើកកម្ពស់ភាពធន់នៃសង្គម សេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលមធ្យម និងវែង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)