Register Already an agent ? Login

CICC មានគម្រោងចំនួន​៥​ ចូលរួមអភិវឌ្ឍន៍ខេត្ត​ និងផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប

សៀមរាប៖ សមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា (CICC)​ មានគម្រោងចំនួន​៥​ សម្រាប់ចូលរួមអភិវឌ្ឍន៍ខេត្ត​ និងផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប។ បើតាមជំនួបពិភាក្សា លោក ទៀ​ សីហា​ អភិបាលខេត្តសៀមរាប និង លោក Johnny Mo នាយកសមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា (CICC)។

ជំនួបពិភាក្សានេះធ្វើឡើង កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ លោក Johnny Mo បានគូសបញ្ជាក់ថា គម្រោងទាំង ៥គម្រោង​ គឺផ្តោតទៅលើ៖

១-គម្រោងសេវាកម្មដឹកជញ្ជូនអគ្គិសនី, ២-គម្រោងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា

 ៣-គម្រោងមជ្ឈមណ្ឌលផលិតកម្មភាពយន្ត និងតន្ត្រីរបស់កម្ពុជា, ៤-គម្រោងគ្រប់គ្រងសណ្ឋាគារ និងអចលនទ្រព្យ និង ៥-គម្រោងផ្ទះចូលនិវត្តន៍។

នាឱកាសនោះ លោក ទៀ​ សីហា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក Johnny Mo និងសហការី ដែលបានចូលជួបសម្តែងការគួរសម និងបង្ហាញអំពីគម្រោងទាំង ៥គម្រោង សម្រាប់អភិវឌ្ឍន៍ខេត្តសៀមរាបបន្ថែម​ ពិសេសគឺការផ្តល់ការងារជូនដល់ប្រជាពលរដ្ឋថែមទៀតផង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)