កណ្ដាល៖ គម្រោងកំណាត់ផ្លូវជាតិលេខ២៣នេះ ផ្តល់អត្ថប្រយោជន៍យ៉ាងធំ ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងការដឹកជញ្ជូនគ្រប់ប្រភេទ គឺជាខ្សែផ្លូវដ៏មានសក្តានុពល និងមានភាពប្រទាក់ក្រឡា តភ្ជាប់ជាមួយផ្លូវជាតិលេខ២១B និងផ្លូវជាតិលេខ២១ ឆ្ពោះទៅកាន់ទិសដៅរាជធានីភ្នំពេញ និងព្រំដែនកម្ពុជា-វៀតណាម។
គម្រោងលើកកម្រិតជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ ក្នុងខេត្តកណ្តាល ប្រវែងផ្លូវសរុប ១៩,៨៣គីឡូម៉ែត្រ។
ចំណុចចាប់ផ្ដើម ពីឃុំជ្រោយតាកែវ ឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ (ចាប់ពីគល់ស្ពានកោះធំ) ចំណុចបញ្ចប់ ឃុំពាមរាំង ស្រុកលើកដែក (តភ្ជាប់ជាមួយផ្លូវខេត្តលេខ១៤)។
គម្រោងនេះ បើកការដ្ឋានសាងសង់ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ គ្រោងបញ្ចប់ការសាងសង់ ពាក់កណ្ដាលឆ្នាំ២០២៥ រយៈពេលសាងសង់ ២៤ខែ ទំហំទឹកប្រាក់គម្រោងប្រមាណ ២១,៦៨លានដុល្លារ។
សាងសង់ដោយ៖ ក្រុមហ៊ុន Heng Sambat Co., Ltd Import Export Transportation and Construction
គម្រោងកំណាត់ផ្លូវជាតិលេខ២៣នេះ គឺផ្តល់អត្ថប្រយោជន៍យ៉ាងធំ ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងការដឹកជញ្ជូនគ្រប់ប្រភេទ គឺជាខ្សែផ្លូវដ៏មានសក្តានុពល។
ផ្លូវនេះ មានភាពប្រទាក់ក្រឡា តភ្ជាប់ជាមួយផ្លូវជាតិលេខ២១B និងផ្លូវជាតិលេខ២១ ឆ្ពោះទៅកាន់ទិសដៅរាជធានីភ្នំពេញ និងព្រំដែនកម្ពុជា-វៀតណាម(ជ្រៃធំ-ឡុងប៊ិញ) និងតភ្ជាប់ជាមួយផ្លូវជាតិលេខ១៤ ទិសដៅអ្នកលឿង ខេត្តព្រៃវែង និងព្រំដែនកម្ពុជា-វៀតណាម(ក្អមសំណ-វិញសឿង) និងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវផ្សេងៗដទៃទៀតនៅក្នុងតំបន់នេះ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)