Register Already an agent ? Login

រោងចក្រចំនួន៦ ផ្នែកផ្សេងៗគ្នានៅកម្ពុជា CDC បានអនុម័តឱ្យដំណើរមានទុនសរុបជាង ១២៨លានដុល្លារ

ភ្នំពេញ៖ រោងចក្រចំនួន៦ ដែលមានទីតាំងស្ថិតនៅ រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ព្រះសីហនុ បាត់ដំបង និងឧត្តរមានជ័យ ដែលបម្រើឱ្យផ្នែកផ្សេងៗគ្នាត្រូវបាន ណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តឱ្យដំណើរ ដែលមានទុនសរុប ១២៨.៣លានដុល្លារ។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-ក្រុមហ៊ុន DONGFANG JUNMA CEMENT CO., LTD គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍ ស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ក្នុងទុនវិនិយោគប្រមាណ ៩៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៩៧៩កន្លែង។

២-ក្រុមហ៊ុន TWPC INVESTMENT (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកែច្នៃដំឡូងមី ស្ថិតនៅភូមិអូរស្រម៉ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងទុនវិនិយោគប្រមាណ ១០,៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៩៩កន្លែង។

៣-ក្រុមហ៊ុន WICKIMED (CAMBODIA) SUPPLY CO., LTD គម្រោងបង្កើតរោងចក្រផលិតឧបករណ៍បរិក្ខាពេទ្យ ស្ថិតនៅផ្លូវជាតិលេខ៤១ អគារលេខ៦ ភូមិត្រពាំងឈូក ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២១៨កន្លែង។

៤-ក្រុមហ៊ុន CMB & CHN CO., LTD គម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារ ស្ថិតនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៦,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១២០កន្លែង។

៥-ក្រុមហ៊ុន ELITE ENTERPRISE (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២.៧២៣កន្លែង។

៦-ក្រុមហ៊ុន L T K J (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតទុយោគ្រប់ប្រភេទ ស្ថិតនៅភូមិផ្តៅពេន ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥៨៨កន្លែង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)