Register Already an agent ? Login

អគ្គនាយដ្ឋានពន្ធដារ ប្រមូលចំណូលបានជាង ១,៨២៦លានដុល្លារ ស្មើនឹងជាង ៥១% ៥ខែឆ្នាំ២០២៣

ភ្នំពេញ៖ រយៈពេល ៥ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានដាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ មានចំនួន ៧ ៣៨៩,០៨ប៊ីលានរៀល (ប្រមាណជ ១ ៨២៦,៦៩ លានដុល្លារ) ស្មើនឹង ៥១,១៤% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ បើតាមការថ្លែងរបស់ លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ ជារដ្ឋមន្ត្រីប្រតិភូវមនាយករដ្ឋមន្ត្រី។

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែឧសភា និងសម្រាប់រយៈពេល ៥ខែ ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ លោក គង់ វិបុល បានថ្លែងបន្តថា ក្នុងខែឧសភា ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ប្រមូលបានចំនួន ៩៥៥,៣៧ ប៊ីលានរៀល (ប្រមាណជា ២៣៥,៨៩ លានដុល្លារ) ស្មើនឹង ៦,៦០% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ 

ក្នុងកិច្ចប្រជុំ លោក គង់ វិបុល បានបញ្ជាក់ថា តាមរយៈស្ថានភាពនៃចំណូលពន្ធសម្រាប់រយៈពេល ៥ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដាររំពឹងថាការអនុវត្ត ការងារគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២៣ អាចនឹងសម្រេចបានគ្រប់តាមផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ចំនួន ១៤ ៦៤៥,៣៨ ប៊ីលានរៀល (ប្រមាណជា ៣ ៥៧១,៦៩ លានដុល្លារ) ចំណូលពន្ធបានហក់ខ្ពស់ក្នុងខែមីនា ឆ្នាំ២០២៣ ដែលសម្រេចបាន ៣ ២៥៨,០១ ប៊ីលានរៀល (ប្រមាណជា ៨០៤,៤៥ លានដុល្លារ) ធៀបនឹងខែមីនា ឆ្នាំ២០២២ សម្រេចបាន ៣ ០៤០,៣៧ ប៊ីលានរៀល (ប្រមាណជា ៧៥០,៧១ លានដុល្លារ)

នាឱកាសនោះ លោក បានជំរុញថ្នាក់ដឹកនាំ និងមន្ត្រីពន្ធរគ្រប់លំដាប់ថ្នាក់ខិតខំប្រឹងប្រែងស្រុះដៃគ្នា អនុវត្តកាវងារប្រកបដោយស្មារតីបុរេសកម្ម និងកាន់តែសកម្មថែមទៀត ដើម្បីបន្តធានាបាននូវនិវន្តរភាពចំណូលពន្ធ និងបន្តអនុវត្តការងារកំណែទម្រង់និងទំនើបកម្មរដ្ធបាលសារពើពន្ធ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)