Register Already an agent ? Login

ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អូស្ត្រាលីមានទឹកប្រាក់ ៥២៣លានដុល្លារ បានឈរលេខរៀងទី១៩មានទំហំពាណិជ្ជដ៏ធំនៅកម្ពុជា

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អូស្ត្រាលី មានទឹកប្រាក់ ៥២៣លានដុល្លារ បានកើន៦០,៩% ក្នុងឆ្នាំ២០២២ បើធៀបទៅនឹងឆ្នាំ២០២១ មាននចំនួនទឹកប្រាក់ ៣២៥លានដុល្លារ។ បើយោងតាមព្រឹត្តិបត្រពាណិជ្ជកម្ម (iTrade Bulletin) របស់វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) នៃក្រសួងពាណិជ្ជកម្ម បោះពុម្ពផ្សាយ សម្រាប់ខែឧសភាឆ្នាំ២០២៣ បានបញ្ជាក់ថា អូស្រ្តាជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជាឈរលេខរៀងទី១៩។

បើតាមព្រឹត្តិបត្រពាណិជ្ជកម្ម TTRI បានបន្តថា កម្ពុជា នាំចូលពីអូស្រ្តាលី មានទំហំទឹកប្រាក់ប្រមាណ ១៤៤លានដុល្លារ ក្នុងឆ្នាំ២០២២ កើន២០,៣% បើនឹងឆ្នាំ២០២១ មានទឹកប្រាក់ប្រមាណ ១២០លានដុល្លារ។

កម្ពុជា នាំចេញទៅអូស្រ្តាលី មានទឹកប្រាក់ប្រមាណ ៣៧៩លានដុល្លារ ក្នុងឆ្នាំ២០២២ កើន៨៤,៦% ធៀបនឹងឆ្នាំ២០២១ មានទឹកប្រាក់ប្រមាណ ២០៥លានដុល្លារ។

ការផ្លាសប្តូរពាណិជ្ជកម្មមុខទំនិញសំខាន់ៗរវាងប្រទេសទាំងពីររួមមាន៖

ការនាំចេញរបស់កម្ពុជា ទៅអូស្រ្តាលី មាន៖ ប្រមាណ៥១% គុជខ្យង ត្បូងថ្ម លោហធាតុ និងវត្ថធាតុធ្វើអំពីវត្ថុទាំងនោះ គ្រឿងអលង្ការកាឡៃ និងកាក់ មានទឹកប្រាក់ ១៩៥លានដុល្លារ។ ប្រមាណ១៨% សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់ចាក់ ដោយម្ជុល ឬមួយី មានទឹកប្រាក់ ៧០លានដុល្លារ។ ប្រមាណ៦% ស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល ភាគរបស់វត្ថុទាំងនេះ មានទឹកប្រាក់ ២៤លានដុល្លារ។ ប្រមាណ ៦% សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ណៃសម្លៀកបំពាក់មិនធ្វើឡើងពីការចាក់ដោយម្ជុលពីរ ឬមួយ មានទឹកប្រាក់ ២៣លានដុល្លារ។ ប្រមាណ៤% ការរៀបចំកែច្នៃពីគ្រាប់ធញ្ញជាតិ ម្សៅអាមីដុង ឬទឹកដោះ នំធ្វើពីម្សៅ មានទឹកប្រាក់ ១៥លានដុល្លារ។

ការនាំចូលរបស់កម្ពុជា ពីអូស្រ្តាលី មាន៖ ប្រមាណ៥០% រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ និងផលិតផលពីការចម្រាញ់របស់វា កៅស៊ូប៊ីទីម ក្រមួមរ៉ែ មានទឹកប្រាក់ ៧២លានដុល្លារ។ ប្រមាណ២៨% ផលិតផលនៃឧស្សាហកម្មកិនម្សៅ ម៉ាលត៍ អាមីដុង អ៊ីនីលីន ជាតិគ្លុយតិននៃស្រូវសាលី មានទឹកប្រាក់ ៤០លានដុល្លារ។ ប្រមាណ៦% ផលិតផលនៃឧស្សាហកម្មគីមី ឬឧស្សាហកម្មជាសម្ព័ន្ធ មានទឹកប្រាក់ ៨លានដុល្លារ។ ប្រមាណ៤% សាច់និងសំណល់សាច់ ដែលអាចបរិភោគបាន មានទឹកប្រាក់ ៦លានដុល្លារ។ ប្រមាណ១% កាកសំណ់ពីឧស្សាហកម្ម ម្ហូបអាហារ សំណីកែច្នៃសម្រាប់សត្វ មានទឹកប្រាក់ ១លានដុល្លារ។

បើតាមព្រឹត្តិបត្រពាណិជ្ជកម្ម TTRI បានបញ្ជាក់ថា កម្ពុជាបានទទួលការអនុគ្រោះពន្ធសម្រាប់ការនាំចេញទៅកាន់អូស្រ្តាលីក្រោមក្របខណ្ឌរួមមាន៖ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់គ្រុងជ្រោយតំបន់អាសិប ដែលបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អូស្រ្តាលី-នូវែសេឡង់ ចូលជាធរមានឆ្នាំ១០១០ បានតំឡើងឆ្នាំ២០២២ និងព្រព័ន្ធអនុគ្រោះពាណិជ្ជកម្មក្រោមក្របខណ្ឌអង្គការពាណិជ្ជពិភពលោក៕

ដោយ៖ មឿន ឌីណា (Moeun Dyna)