ភ្នំពេញ៖ កម្ពុជា ទទួលបានចំណូលប្រមាណ ១៦,០៦៥,៨២៩ដុល្លារ ពីភ្ញៀវទេសចរសរុប ៣៤៤,៧៥៧នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ រយៈពេល៥ខែ ពោលចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣នេះ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ។
នៅក្នុងខែឧសភា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ២,០៣៤,៦២៣ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន៤៥,៧៤៩នាក់។
មិនមែនត្រឹមតែរមណីយដ្ឋានអង្គរ ដែលទទួលភ្ញៀវទេសចរ បា្រសាទកោះកែរ ក៏ទទួលបានភ្ញៀវទេសរសរុបប្រមាណ ៥ ៩៣៨នាក់ មានចំណូលប្រមាណ ៨៩ ០៧០ដុល្លារ ៥ខែឆ្នាំ២០២៣។
ក្រៅពី រមណីយដ្ឋានអង្គរ បា្រសាទកោះកែរ គ្រឹះស្ថានអង្គរ ក៏បានលក់សំបុទ្រទូកផងដែរ ដោយ ៥ខែកន្លងមកនេះ ទទួលបានចំណូល ២៦១ ៧៣៩ដុល្លារ ដែលមានចំំនួនទូកសរុប ៩ ៧២៥ទូក ក្នុងនោះ ទូកតូចចំនួន ៦៧៧៥ទូក ទូកកណ្ដាល ២៦២៧ទូក និងទូកធំ ៣២៤ទូក៕
ដោយ៖ មឿន ឌីណា (Moeun Dyna)