ភ្នំពេញ៖ អគ្គនាយដ្ឋានពន្ធដារ បានចេញសេចក្ដីជូនដំណឹងស្ដីពីការ ប្រមូលពន្ធលើគ្រប់មធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ ឆ្នាំ២០២៣ ការប្រមូលពន្ធ ចាប់ផ្ដើមពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។
បើតាមសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានពន្ធដារចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បានបញ្ជាក់ថា ក្នុងករណីខកខាន មិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវពិន័យតាមច្បាប់ស្ដីពីសារពើពន្ធជាធរមាន។
អគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសនគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យ ការអនុវត្តប្រមូលពន្ធ នេះនៅតាមដងផ្លូវនានា បន្ទាប់ពីបិទបញ្ចប់ការប្រមូលពន្ធនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។
ដើម្បីជ្រាប់កាន់តែច្បាស់សូមអានសេចក្ដីជូនដំណឹងដូចខាងក្រោម៖
ដោយ៖ មឿន ឌីណា (Moeun Dyna)