Register Already an agent ? Login

កម្ពុជានាំចេញទៅអាមេរិកមានតម្លៃជិត ២,៥ពាន់ដុល្លារ ធ្លាក់ចុះ ១១% ត្រីមាសទី១ ឆ្នាំ២០២៣

ភ្នំពេញ៖ កម្ពុជា នាំចេញទំនិញមានតម្លៃជិត ២,៥ពាន់លានដុល្លារ បានធ្លាក់ចុះ ១១% ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ បើថៀនឹងឆ្នាំ២០២២។ បើតាមរបាយការណ៍ ការិយាល័យជំរឿនសហរដ្ឋអាមេរិក បានបន្តថា កម្ពុជា បាននាំចូលផលិតផលមានតម្លៃ ៩០លានដុល្លារ ពីសហរដ្ឋអាមមេរិក ធ្លាក់ចុះ ១០,៩% ពីមួយឆ្នាំទៅមួយឆ្នាំ។

នៅក្នុងខែមីនា ឆ្នាំ២០២៣នេះ ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកមានចំនួន ៨៥៦លានដុល្លារ ខណៈការនាំចូលមានតម្លៃត្រឹមតែ ២២លានដុល្លារប៉ុណ្ណោះ។ បើតាមការបញ្ជាក់ពី ការិយាល័យជំរឿនសហរដ្ឋអាមេរិក បន្តថា ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុប ដែលជាទីផ្សារនាំចេញដ៏សំខាន់សម្រាប់សម្លៀកបំពាក់កម្ពុជា អាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យនានានៅឆ្នាំ២០២៣។

ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកភាគច្រើនជាសម្លៀកបំពាក់ ហើយរួមបញ្ចូលទំនិញផ្សេងៗ ដូចជាស្បែកជើង កង់ និងគ្រឿងសង្ហារឹម ក្រោមការអនុគ្រោះពាណិជ្ជកម្ម  និងទំនិញធ្វើដំណើរត្រូវបាននាំចេញក្រោមប្រព័ន្ធអនុគ្រោះទូទៅពិសេស (GSP)។ បើតាមការបន្ថែម ការិយាល័យជំរឿនសហរដ្ឋអាមេរិក។

បើតាម ការិយាល័យជំរឿនសហរដ្ឋអាមេរិក បានលើកឡើងថា ប្រព័ន្ធអនុគ្រោះ GSP ដែលផ្តល់ជូនដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍តិចតួចដោយសហរដ្ឋអាមេរិកបានផុតកំណត់កាលពីខែធ្នូឆ្នាំ២០២២ ហើយរដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងស្ថិតក្នុងដំណើរការរៀបចំឡើងវិញ។

ទីផ្សារសហរដ្ឋអាមេរិកមានសក្តានុពលសម្រាប់ផលិតផលកម្ពុជា ភាគច្រើនជាស្បែកជើង សម្លៀកបំពាក់ និងទំនិញធ្វើដំណើរ។ បើតាមការលើកឡើរបស់ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបន្តថា ទោះបីជាការនាំចេញមានការធ្លាក់ចុះយ៉ាងណាក្តី ប៉ុន្តែទីផ្សារសហរដ្ឋអាមេរិកនៅតែជាទីផ្សារដ៏ធំបំផុតសម្រាប់ផលិតផលរបស់កម្ពុជា។

កម្ពុជា បាននាំចេញផលិតផលកាត់ដេរមានតម្លៃ ៩,០៣ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ស្មើនឹង ៤០,១% នៃការនាំចេញសរុបរបស់ចំនួន ២២,៤៨ពាន់លានដុល្លារ។ នេះតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)