ភ្នំពេញ៖ រយៈពេល៣ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយទីផ្សារអន្តរជាតិសរុប ១១,២៥២លានដុល្លារ មានការធ្លាក់ចុះប្រមាណ ១៤% បើប្រៀបធៀបនឹងឆ្នាំ២០២២ ក្នុងនោះកានាំចេញសម្រេចបានក្នុងទំហំទឹកប្រាក់ ៥,៣៩២លានដុល្លារ និងនាំចូល ៥,៨៦០លានដុល្លារ។ បើតាមស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញជាមួយប្រទេសសំខាន់ៗ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា។
ប្រទេសចិនឈរនៅលំដាប់ទី១ ទំហំពាណិជ្ជកម្ពុជា-ចិន មានទំហំទឹកប្រាក់ជាង ២,៨០០លានដុល្លារ ធា្លក់ចុះ ០,៤% លំដាប់ទី២ អាមេរិក សម្រេចបាន ១,៨៨០លានដុល្លារ បានធ្លាក់ចុទៅដល់ ១៥,៥% បើធៀបនឹងឆ្នាំ២០២២។ បើតាមការបញ្ជាក់របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា
ក្នុងនោះដែរ ប្រទេសវៀតណាមបានឈរនៅលំដាប់ទី៣ ទំហំពាណិជ្ជកម្មបាន ១,៨៦៧លាន កើនជាង ៨% ខណៈ ប្រទេសថៃឈរលំដាប់៤ សម្រេចបានក្នុងទំហំជាង ១,០០០ដុល្លារ បានធ្លាក់ចុះក្នុងអត្រា ៩,៨%។
សម្រាប់ មុខទំនិញសំខាន់ៗ ដែលកម្ពុជា នាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមមាន៖ ផលិតផលវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ផលិតផលកសិកម្ម គ្រឿងអេឡិចត្រូនិក ម៉ាស៊ីននិងឧបករណ៍អគ្គិសនី កៅស៊ូ ផលិតផលធ្វើអំពីកៅស៊ូ និងផលិតផលកង់ជាដើម។ រីឯ មុខទំនិញនាំចូលមកកាន់ កម្ពុជា រួមមាន៖ វត្ថុធាតុដើម សម្ភារសំណង់ រថយន្ត គ្រឿងអេឡិចត្រូនិក និងជីកសិកម្មជាដើម។
ពេញមួយឆ្នាំ២០២២ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសក្នុងពិភពលោកបាន ៥២ ៤២៤ ៥៣៩លានដុល្លារ។ ក្នុងនោះ ការនាំចេញសម្រេចបានជិត២២ ៤៨៣លាន ដុល្លារ និងនាំចូលមានជាង ២៩ ៩៤១លានដុល្លារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)