Register Already an agent ? Login

ផ្ទៃដីទំហំជាង ១៦៨ហិកតា នៅឧទ្យាជាតិបុទមសាគរ រដ្ឋាភិបាលជួលឱ្យលោក គិត ម៉េង ធ្វើរោងចក្រអគ្គីសនីដុតថ្យូងថ្ម

រូបតំណាង

ភ្នំពេញ៖ ​ផ្ទៃដី​ទំហំ ១៦៨,៨0ហិកតា ក្នុង​ឧទ្យាន​ជាតិ​បុ​ទុម​សាគរ ស្ថិតនៅ​ភូមិ​ថ្ម​ស និង​ភូមិ​ចម្លង​គោ ឃុំ​ថ្ម​ស ស្រុក​បូ​ទុម សាគរ ខេត្តកោះកុង រដ្ឋាភិបាលបានសម្រេចធ្វើអនុបយោគ​ពី​ទ្រព្យសម្បត្តិ​សាធារណៈរបស់​រដ្ឋ​ មកជា​ទ្រព្យសម្បត្តិ​ឯកជនរបស់​រដ្ឋ ក្រោម​លក្ខខណ្ឌ​ជួល​ឱ្យ​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប ខូ អិ​ល​ធី​ឌី សម្រាប់អភិវឌ្ឍន៍គម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់។ បើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០។

នៅក្នុងអនុក្រឹត្យបានបន្តថា ត្រូវបាន​កំណត់ តំបន់​គ្រប់គ្រង​លើ​ផ្ទៃដី​ទំហំជាង ១៦៨ហិកតា ក្នុង​ឧទ្យាន​ជាតិបុ​ទុម​សាគរ ស្ថិតនៅ​ភូមិឃុំស្រុកខាងលើ ទៅជា​តំបន់ ប្រើប្រាស់​ដោយ ចីរភាព ដូច​មាន​ផែនទី​និង និយាម​កា​ភ្ជាប់​ជា​ឧ​ប សម្ព័ន្ធ សម្រាប់​ផ្តល់ឱ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូ អិ​ល​ធី​ឌី ដើម្បី​បន្ត​រៀបចំ​បំពេញបែបបទ នីតិវិធី​ជាមួយ​ក្រសួង ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ ស្របតាម​លិខិតបទដ្ឋាន គតិយុត្ត​ជា​ធរមាន។

រូបតំណាង

​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ទទួលបានដីទំហំខាងលើ សម្រាប់​គម្រោង​អភិវឌ្ឍន៍​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម អានុភាព៧០០មេ​ហ្គា​វ៉ា​ត់ ​ដែល​ត្រូវ​ស្ថិតក្រោម​ការចាត់ចែង​នីតិវិធី​បន្ត​ដោយ ក្រសួងបរិស្ថាន​ជា​អាជ្ញាធរ កាន់កាប់​ទ្រព្យសម្បត្តិ​របស់​រដ្ឋ និង​មាន​កិច្ចសហការ​ជាមួយ ក្រសួង​សេដ្ឋកិច្ច​ ​ជា​អាជ្ញាធរគ្រប់គ្រង​ទ្រព្យសម្បត្តិរបស់​រដ្ឋ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​រដ្ឋបាលថ្នាក់ក្រោម​ជាតិ ស្របតាមច្បាប់​និង​គោលការណ៍របស់រាជរដ្ឋាភិបាល។ បើតាមអនុក្រឹត្យដដែល។

រូបតំណាង

​ការដាកឱ្យ​ដំណើរការ​រោងចក្រ​អគ្គិសនីនេះ ត្រូវ​ស្របតាម​ផែនការមេ​អភិវឌ្ឍ​វិស័យ​អគ្គិសនី​ដោយ​ម៉ាស៊ីន​ទី១ មានអនុភាព៣៥០មេ​ហ្គា​វ៉ា​ត់ នឹងដាក់ឱ្យ​ដំណើរការ​នៅ​ឆ្នាំ២០២៣ និង​ម៉ាស៊ីន​ទី ២អនុភាព ៣៥០មេ​ហ្គា​វ៉ា​ត់ ក៏នឹងដាក់​ឱ្យ​ដំណើរការ​នៅ​ឆ្នាំ២០២៤។  បើតាមការឱ្យដឹងពី ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បញ្ជាក់ថា រយៈពេល​សម្បទាន ៣៨ឆ្នាំ ក្នុងនោះ​រយៈពេល​សាងសង់៣ឆ្នាំ និង​រយៈ​ពេលធ្វើ​អាជីវកម្ម ៣៥ឆ្នាំ ចំណែក​ថ្លៃ​លក់​អគ្គិសនីតម្លៃ ០,០៧២៩២ដុល្លារ ក្នុង១គីឡូវ៉ាត់ម៉ោង។

រូបតំណាង

សូមបញ្ជាក់ថា ការ​ទទួលបាន​សម្បទា​ន​អនុវត្ត​គម្រោង​សាងសង់រោងចក្រ​ខាងលើ ដែលមាន​អនុភាព ៧០០មេ​ហ្គា​វ៉ា​ត់ ដោយត្រូវភ្ជាប់​នឹង​លក្ខខណ្ឌ​គន្លឹះសំខាន់ៗមួយចំនួន ដូចជា សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​នាំចូល អនុភាព៧០០មេ​ហ្គា​វ៉ា​ត់ សាងសង់​ប្រព័ន្ធ​ត​ភ្ជាប់​អគ្គិសនី តង់ស្យុង ២៣០គីឡូវ៉ុល ប្រវែង៥០គីឡូម៉ែត្រ។ រោងចក្រ​នេះ មាន​ អនុភាព​សុទ្ធ ៦៨០មេ​ហ្គា​វ៉ា​ត់។ ហើយអគ្គិសនី​កម្ពុជា បានធានា​ទិញ​ថាមពល​ពី​គម្រោង ៨០ភាគរយក្នុងមួយឆ្នាំ ដែលដាក់ទុនវិនិយោគ​សរុបជាង ១៣៤៤លាន​ដុល្លារ ក្នុងនោះ​មាន​ទុន​ផ្ទាល់ ៣០ភាគរយ និង​កម្ចី​ពី​ធនាគារ ៧០ភាគរយ៕

រូបតំណាង

ដោយ៖ Moeun Dyna