Register Already an agent ? Login

ប៉ូលីសចាប់ខ្លូនជនជាតិជាតិនីហ្សរីយ៉ា ៣នាក់ ជាមួយនឹងថ្នាំញៀនជាង ២០គីឡូក្រាម

ភ្នំពេញ៖ នគរបាលខណ្ឌដង្កោរ បានចាប់ខ្លួនបុរសជនជាតិនីហ្សរីយ៉ា ៣នាក់ ជាមួយនឹងថ្នាំញៀនជាង ២០គីឡូក្រាម នៅក្នុងផ្ទះសំណាក់យីហោ តូនី ដែលស្ថិតនៅភូមិត្នោតជ្រុំ៤ សងា្កត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកក្កដា នេះ។ បើតាមការផ្សាយរបស់គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩។

នគរបាលជាតិបានឱ្យដឹងថា ការចាប់ខ្លួនជនជាតិ បុរសជនជាតិនីហ្សរីយ៉ា ៣នាក់ នៅក្នុងផ្ទះសំណាក់ខាងលើ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការដ្ឋាននគរបាលខណ្ឌដង្កោបានដឹកនាំកម្លាំងបញ្ជាផ្ទាល់ ដោយមានការសម្របសម្រួលពី លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

ក្រោយចាប់ខ្លួនជនសង្ស័យបុរសបីនាក់ខាងលើ លោក ជឹម ស៊ីថា បានឱ្យដឹងថា ១ម្នាក់ មានមុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលបុរីពិភពថ្មីចំការដូង ចំណែក ២នាក់ទៀតមុខរបរមិនពិតប្រាកដ។ លោក បន្តថា សមត្ថកិច្ចបានយកជនសង្ស័យទៅ សាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ បើតាមនគរបាលជាតិដដែល៕ ដោយ៖ឌីណា